Wednesday, February 10, 2021

មិត្តពិត និងមិត្តក្លែងក្លាយ

បងប្អូនជនរួមជាតិខ្មែរជាទីគោរពនិងជាទីស្រលាញ់

ថ្ងៃនេះខ្ញុំចង់បកស្រាយពីប្រធានបទមួយ ដែលខ្ញុំបានផុសនៅក្នុងទំព័រហ្វេសបុករបស់ខ្ញុំ។ ក្នុងផុសនោះ ខ្ញុំបាននិយាយពីមិត្តទាំងពីរនាក់។ ខ្ញុំនិយាយថាអ្នកបានរំពឹងថាទាំងពីរនាក់នោះអាចជួយអ្នកបាន ក្នុងការបំពេញកិច្ចការអ្វីមួយ។ ខ្ញុំបានលើកឡើងថា "មូលហេតុដែលអ្នកមិនធ្វើអ្វីមួយក្នុងពេលឥលូវនេះ គឺមកពីអ្នកមានមិត្តពីរនាក់ទៀត ដែលអ្នកគិតថាពួកគេកំពុងតែធ្វើរឿងនោះជំនួសអ្នកបាន តែតាមពិតពួកគេគ្មានលទ្ធភាព និងមិនបានធ្វើអ្វីទាល់តែសោះ🤭"

ក្រោយពេលខ្ញុំបានប្រកាសឃ្លាខាងលើក្នងហ្វេសបុក ក៏មានបងប្អូនមួយចំនួនបានចូលខមមិនឆ្លើយតប។ ខ្ញុំមានការភ្ញាក់ផ្អើលដែលបងប្អូនមួយចំនួនបានខមមិនដោយបានលើកឡើងពាក់ព័ន្ធនឹងអ្នកនយោបាយដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា។ តាមពិតនៅក្នុងប្លក់នេះខ្ញុំមិនធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ឬការឆ្លើយតបចំពោះបងប្អូន ដែលប្រតិកម្មនឹងការផុសរបស់ខ្ញុំឡើយ។ ហេតុដូនេះ ខ្ញុំចង់ធ្វើរឿងនេះក្នុងពេលឥលូវ ដោយការថ្លែងអំណរគុណយ៉ាងខ្លាំង ជាពិសេសសូមថ្លែងអំណរគុណចំពោះគុណមាតា បីតា​ គុណព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃដែលបានបង្ហាញផ្លូវដល់កូនចៅ ដល់ខ្ញុំ ក៏ដូចជាខ្ញុំព្រះករុណា នាងខ្ញុំ។ 

មុននឹងចាប់ផ្តើមនិយាយពីប្រធានបទថ្ងៃនេះខ្ញុំសូមថ្លែងអំណរគុណ ជាពិសេសផងដែរ ទៅដល់បងប្អូនដែលបានគិតគូរដល់សុវត្ថភាពផ្ទាល់ខ្លួនរបស់ខ្ញុំ ក៏ដូចជាមានបងប្អូនមួយចំនួនដែលបាន និងកំពុងខិតខំក្នុងការគិតគូរដល់បញ្ហាសង្គមជាតិផងដែរ។ ខ្ញុំសូមអនុញ្ញាតិជម្រាបជូនបងប្អូនថា យើងកំពុងតែដើរទៅរកផ្លូវត្រូវហើយ សូមបងប្អូនបន្តការខិតខំតស៊ូរបន្ថែមទៀត។ ខ្ញុំក៏សូមគោរពជូនពរដល់បងប្អូនទាំងអស់ឲ្យមានសុខភាពល្អ និងសំណាងល្អគ្រប់ៗក្រុមគ្រួសារ។

I. តម្រូវការជីវិត

ដើម្បីចាប់ផ្តើមការប្រៀបធៀបរវាងមិត្តពិត និងមិត្តក្លែងក្លាយ ខ្ញុំសុំបង្វែរអារម្មណ៍របស់បងប្អូនឲ្យងាកទៅមើលតម្រូវការជាមូលដ្ឋានរបស់មនុស្សទូទៅ។ 

ឧបមាថា ពេលនេះអ្នកមិនទាន់មានអាហារគ្រប់គ្រាន់សម្រាប់ហូបចុកនៅឡើយ អ្នកក៏ស្រមើស្រមៃថា បើថ្ងៃណាមួយខ្ញុំមានអាហារហូបចុកគ្រប់គ្រាន់ម្លេសសមជីវិតរបស់ខ្ញុំមិនពិបាកសោះឡើយ។ ដូចដែលបានរំពឹងទុក នៅថ្ងៃមួយ អ្នកក៏ទទួលបានអាហារហូបចុកគ្រប់គ្រាន់។ ក៏ប៉ុន្តែអ្នកក៏មិនឈប់ចង់បាន ឡើយ។ អ្នកក៏ចាប់ផ្តើមមើលឃើញតម្រូវការផ្សេងៗទៀតដូចជា ការរស់នៅប្រកបដោយអារម្មណ៍សុវត្ថភាព តាមរយៈការមានផ្ទះ​សម្រាប់រស់នៅ និងការមានមធ្យោបាយធ្វើដំណើរសមរម្យ។ 

ជាចុងក្រោយអ្នកនឹងត្រូវការអារម្មណ៍នៃការឲ្យតម្លៃ ទាំងការឲ្យតម្លៃ ដែលអ្នកដ៏ទៃផ្តល់ឲ្យសម្រាប់ខ្លួនអ្នក ក៏ដូចជាការឲ្យតម្លៃដែលអ្នកចង់ទទួលបានពីខ្លួនឯង ដោយការស្គាល់ខ្លួនឯង។ ពេលនោះអ្នកអាចត្រូវការស្លៀកពាក់ស្អាតសមរម្យ ដើម្បីឲ្យអ្នកដ៏ទៃទទួលស្គាល់ ស្រលាញ់និងផ្តល់តម្លៃឲ្យអ្នកកាន់តែខ្លាំងឡើង។ ហើយចុងក្រោយអ្នកក៏ឈានទៅដល់ការចង់បានការទទួលស្គាល់និងការឲ្យតម្លៃសម្រាប់ខ្លួនឯង។

តាមរយៈការរៀបរាប់ខាងលើនេះ ខ្ញុំប្រាកដថានឹងមានបងប្អូនមួយចំនួន មានមតិបដិសេធថាខ្លួនឯងមិនធ្លាប់ទទួលអារម្មណ៍ខាងលើ៊ឡើយ។ ដូចនេះ ខ្ញុំស្នើឲ្យបើបងប្អូនដែលចង់បង្ហាញមតិបដេិសេធចំពោះតម្រូវការជាមូលដ្ឋានដែលខ្ញុំរៀបរាប់ខាងលើនេះ សូមបងប្អូនមេត្តាបញ្ជាក់នៅក្នុងខ្ទង់ខមមិននៅចុងបញ្ចប់នៃផុសនីមួយៗរបស់ខ្ញុំដូចបងប្អូនបានឃើញនៅខាងក្រោម។ 

ផ្ទុយទៅវិញ ប្រសិនបើបងប្អូនមិនបដិសេធទេនោះ ខ្ញុំសន្និដ្ឋានថា បងប្អូនពិតជាចង់បានអ្វីៗទាំងអស់នេះ ដែលខ្ញុំហៅថា "តម្រូវការជីវិត (មនុស្ស)" ឬអាចហៅតាមលោកអាប្រាហាមម៉ាសស្លូ ថា "រចនាសម្ព័ន្ធនៃតម្រូវការ" (maslow's hierachy of needs) ។ 

II. កុំយកភាពហឺហាមកធ្វើជាមិត្ត

ភាពហឺហាគឺជារូបភាពបោកបញ្ឆោទភ្នែករបស់យើងតែប៉ុន្នោះ។ វាជាផ្នែកខាងក្រៅ ដែលមិនមានភាពគង់វង្សឡើយ។  លោកអាប្រហាម បាននិយាយពីមូលដ្ឋាននៃតម្រូវការដែលមនុស្សម្នាក់ៗចង់បាន តែលោកមិនបានកំណត់ពីកម្រិតនៃតម្រូវការឡើយ។ 

បងប្អូនខ្លះអាចត្រូវការផ្ទះធំឬផ្ទះតូច មួយជាន់ឬច្រើនជាន់ បងប្អូនខ្លះត្រូវការការទទួលស្គាល់បែបណាមួយដែលបងប្អូនចង់បាន។ បងប្អូនខ្លះនិយាយថា ខ្ញុំមិនចង់បានផ្ទះច្រើនជាន់ទេ វាធ្វើឲ្យចាស់ៗ និងក្មេងតូចមានការលំបាក់ក្នុងការឡើងចុះ។ ហើយបងប្អូនខ្លះក៏ត្រូវការឲ្យមានផ្ទះធំមានបន្ទប់គេងធំទូលាយ មានវេរ៉ង់ដាសម្រាប់ទទួលភ្ញៀវ ឬមានផ្ទះបាយធំសម្រាប់ដាក់តុបាយខ្នាតធំ។ 

បងប្អូនខ្លះក៏លើកឡើងបន្ថែមទៀតថា ដោយខ្ញុំមានកូនតិចហើយកូនខ្ញុំនៅតូចៗ អញ្ចឹងខ្ញុំមិនទាន់គិតដល់ការសាងសង់ផ្ទះដែលមានបន្ទប់ច្រើនអ្វីឡើយ ខ្ញុំរង់ចាំដល់ពេលដែលកូនធំ ឬពួកគាត់មានគ្រួសាររៀងៗខ្លួនទើបខ្ញុំគិតទៀត។ ​ដល់ពេលបងប្អូនខ្លះដែលមានកូនធំហើយចង់ពង្រីកផ្ទះឲ្យបានធំទូលាយ ក៏បានរអ៊ូរទាំថាការរូសរើផ្ទះជាការងារលំបាក ត្រូវការរកជាងថ្មីព្រោះតែគាត់មិនអាចរកជាងពីមុនជាដើម។ 

តាមរយៈការបកស្រាយខាងលើនេះ អ្នកប្រាកដជាបានឃើញហើយថា ទោះបីជាមនុស្សគ្រប់រូប អ្នកណាក៏មានតម្រូវការជាមូលដ្ឋានដូចៗគ្នាក៏ពិតមែន ក៏ពួកគេ​មានកម្រិតនៃតម្រូវការខុសៗគ្នាទៅតាមបុគ្គលម្នាក់ៗ។ លើលពីនេះទៀត ពួកគេម្នាក់ៗក៏អាចកែប្រែកម្រិតនៃតម្រូវការរបស់ពួកគេទៅតាមពេលវេលាដោយមិនមានអ្វីមួយដើម្បីកំណត់ឲ្យបានជាក់លាក់ឡើយ។ 

ហេតុដូចនេះហើយ បានជាបងប្អូនខ្លះអាចគិតថា បើកម្រិតនៃតម្រូវការមានភាពខុសប្លែកគ្នាយ៉ាងនេះ តើអ្វីជាតម្រូវការរបស់ជីវិតមនុស្ស? 

ការពិតនៅលើលោកនេះ គឺថាគ្មានឡើយអ្វីដែលហៅថាកម្រិតនៃតម្រូវការពិតប្រាកដ។ ពាក្យថាកម្រិតមកពីពាក្យថាក្រិត ដែលមានថ្នាក់ជាកិរិយាស័ព្វ មានន័យថាអ្វីមួយដែលយើងអាចវាស់បានឬថារង្វាស់វង្វាល់នៃវត្ថុអ្វីមួយ។ ប្រៀបដូចនឹងពាក្យថាលោភៈ ដែលជាពាក្យបង្ហាញពីភាពមិនអាចវាស់បាននៃការចង់បានអ្វីមួយ។ ការប្រើពាក្យថា កម្រិតនៃតម្រូវការនេះ មានន័យស្មើនឹងពាក្យថា ភាពលោភលន់ដូច្នោះដែរ។ ព្រោះពាក្យទាំងពីរនេះបង្ហាញពីតម្រូវការដែលមិនអាចកំណត់បានសម្រាប់មនុស្សម្នាក់ៗ ហើយវាក៏មានការប្រែប្រួលទៅតាមពេលវេលាផងដែរ។

ខ្ញុំស្នើសុំឲ្យសូមបងប្អូនកុំប្រើប្រាស់ និងកុំគិតដល់អ្វីដែលហៅថា កម្រិតនៃតម្រូវការនេះ ព្រោះវាអាចនាំឲ្យបងប្អូនទៅរកភាពគ្មានទីបញ្ចប់មួយនៃការចង់បាន។ 

បងប្អូនសួរថាហេតុអ្វីក៏មិនឲ្យខ្ញុំគិត ហេតុអ្វីមិនឲ្យខ្ញុំចង់បាន បើមនុស្សគ្រប់ៗគ្នាអ្នកណាៗក៏ចង់បានល្អ ចង់បានស្អាត ហេតុអ្វីក៏មិនឲ្យខ្ញុំចង់បានដូចគេផង? បើខ្ញុំក្រតើមានអ្នកណាមករាប់រកខ្ញុំទេ?

III. បណ្តាមិត្ត

ឈានមកដល់វ័យពាក់កណ្តាលអាយុ៣០ឆ្នាំ ខ្ញុំបានដើរមកដល់ចំណុចមួយដែលអាចឲ្យខ្ញុំរស់បានតែម្នាក់ឯង។ ទោះបីជាខ្ញុំគ្មានមិត្តភក្តិជិតស្និត ក៏ខ្ញុំគិតថាខ្លួនឯងមានមិត្តដ៏ល្អម្នាក់ នោះគឺរូបខ្ញុំខ្លួនឯងដែលស្គាល់ខ្លួនឯង និងខ្ញុំខ្លួនឯងដែលអាចបែងចែករវាងមិត្តភក្តិល្អ និងមិត្តមិនល្អ។ 

រហូតមកពេលនេះ ខ្ញុំបានរកឃើញថាខ្ញុំបានរស់នៅអស់រយៈពេលជាងពាក់កណ្តាលជីវិត ដោយមិនស្គាល់ខ្លួនឯង។ ខ្ញុំមិនបានដឹងសូម្បីតែអ្វីដែលខ្លួនឯងចង់បាន។ ខ្ញុំចេះតែសេពគប់ មិត្តក្លែងក្លាយ ដោយប្រើប្រាស់រូបភាពក្លែងក្លាយរបស់ខ្ញុំ។ មិត្តក្លែងក្លាយនោះគឺជាខ្ញុំដែលចេះតែពាក្យថាចង់បាន មិនចេះចប់។​ ខ្ញុំគិតគូរច្រើនពីពេលវេលាកន្លងដែលបានផ្តល់បទពីសោធន៍ដល់រូបខ្ញុំសម្រាប់ថ្ងៃនេះ។ ខ្ញុំគិតគូរពីអនាគតដែលខ្ញុំត្រូវដើរទៅដោយមិនខ្វល់ពីបច្ចុប្បន្ន។ ការនេះហើយដែលធ្វើឲ្យខ្ញុំមិនដែលចេះគ្រប់គ្រាន់នឹងអ្វីដែលខ្លួនឯងមាន មិនថាមាសប្រាក់ មិនថាអត្តចរិករបស់ខ្លួនឯងឡើយ។ 

បងប្អូនមួយចំនួនអាចនឹងនិយាយថា ការខិតខំធ្វើអ្វីៗគ្រប់យ៉ាងគឺដើម្បីសម្រេចបានទៅតាមអ្វីដែលយើងចង់បាន បើគ្មានអតីតកាល ធ្វើម៉េចទើបមានថ្ងៃនេះ? ហើយបើយើងមិនគិតពីអនាគតធ្វើម៉េចយើងដឹងថាខ្លួនយើងត្រូវការអ្វីឲ្យពិតប្រកដ? 

ពិតណាស់យើងមិនអាចដឹងថាខ្លួនយើងត្រូវការអ្វីនៅថ្ងៃអនាកតដែលយើងនឹងដើរទៅដល់នៅថ្ងៃណាមួយ។ ខ្ញុំចង់បញ្ជាក់ថានៅពេលដែលអ្នកគិតថាតើថ្ងៃអនាគតខ្លួនអ្នកចង់បានអ្វី បានន័យថាអ្នកមិនទាន់ដើរទៅដល់អនាគតនោះនៅឡើយ។ ពេលដែលអ្នកបានដើរទៅដល់ពិតប្រាកដជាក់ស្តែងនោះវានឹងក្លាយជាពេលបច្ចុប្បន្នរបស់អ្នក។ 

ខ្ញុំហៅថាមិត្តក្លែងក្លាយនោះគឺខ្ញុំចង់សំដៅដល់ការរស់នៅជាមួយនឹង ការគិតគូរពីអតីតកាល ដែលបានកន្លងផុត ក៏ដូចជាអនាគតកាលដែលមិនទាន់មកដល់នោះច្រើនជ្រុលពេក។ ការគិតបែបនេះមិនបានផ្តល់ផលប្រយោជន៍អ្វីដល់អ្នកឡើយ ព្រោះអ្នកមិនអាចធ្វើអ្វីបាននៅថ្ងៃម្សិលមិញ ឬថ្ងៃស្អែក បានឡើយ។ អ្វីដែលអ្នកអាចធ្វើបានគឺនៅថ្ងៃនេះ ឥលូវនេះ ម៉ោងនេះ នាទីនេះ ឬវិនាទីនេះតែប៉ុន្នោះ។ 

សូមបងប្អូនឈប់ប្រើបទពិសោធន៍ និងការរំពឹងទុករបស់បងប្អូន ធ្វើជាលេសសម្រាប់ហាមអ្នកមិនឲ្យធ្វើអ្វីមួយ។ សូមបងប្អូនឈប់គិតថាអ្វីមួយដែលបងប្អូនបានធ្វើពីមុន និងអ្វីដែលបងប្អូននឹងធ្វើក្នុងពេលឆាប់ៗនេះ វាអាចជំនួសនូវអ្វីដែលអ្នកអាចធ្វើបាននៅពេលនេះឲ្យសោះ។ មានតែពេលនេះទេ ដែលបងប្អូនមានដើម្បីសម្រេចអ្វីមួយដែលយើងចង់បាន។ បងប្អូនគ្មានថ្ងៃក្រោយ ឬគ្មានថ្ងៃមុន ពីព្រោះតែពេលទាំងនោះសុទ្ធតែពេលបោកបញ្ឆោទតែប៉ុន្នោះ។ 

អ្វីៗក៏ដោយដែលបងប្អូនត្រូវការ ដោយមិនមានទីបញ្ចប់គឺជាការបោកបញ្ឆោទ។ មិនថាតែពេលវេលាមិនថាតែភាពហឺហាអ្វីទេ សុទ្ធសឹងតែជារបស់បោកបញ្ឆោទ សូមអ្នកស្រលាញ់ និងប្រើប្រាស់អ្វីដែលយើងមាន ក្នុងពេលឥលូវនេះ។ 

សូមអរគុណ

Friday, May 13, 2016

Keys to cut down anger

There are several causes of anger in human. I think the cause might be the action of his/her own self, as the thing one is done or said is not satisfied by one own self. In this case the unbalanced behavior (nature versus nurtured) cause tension which is a root cause of anger. It's safe to say that people with more tension and being anxious is more prone to getting anger.

Here are three factors that I think usually cause tension:

1. Situation
The reason why people have tension or be anxious is because they don't satisfy with the situation that randomly take place during their life. In some situation when people become an angry jerk, they will try to stay in their comfort zone and thus avoid that situation by escaping physically or mentally to some other places. In this case, the cause of anger is people's urge to control the situation. The unwanted situation cause mental pain especially when thing doesn't happen just the way they expected.

2. Behavior of other people
In most cases, angry jerk show how angry they are by throwing their anger to people around them which seemingly be the cause of anger. However, a certain person could partly cause anger in another person but not being the root cause of it. Again, we might say that if the action of one person is a root cause of another person's anger, avoiding that person will cut down anger. In fact, the root cause of anger is the urge to control the behavior of other people. And, we could say that behavior of other people cause the anger of one person if that person wanted to control the behavior of other people.

People who get angry because of the above outside factors would have a lot of interpersonal problems.  They're actually get angry because of their expectation in other people or situation. In addition to these outside factors and as mentioned above, one can also get angry for their own misbehavior which they don't actually expected to have from themselves.

3. Own behavior
Sometimes, the cause of anger is because a person want to control their own behavior. What they do is believe in perfectionism and set perfect standard for their own behavior. In this case they get angry with themselves because they didn't happy with what they have done or said and their feeling of regret would cause them to be a moody person. At that time, they struggle themselves with rumination and intrapersonal problems within themselves. 

Therefore, anger has something to do with the urge to control the situation and/or people's behavior  (including their own). So, when you stop controlling the situation or people, there is nothing to get angry with. People should also accept everything that mean to happen and let the situation flow as it should be. If they try to see the imperfection of situation and people they will be away from the idea of perfectionist who expect perfection in everything. My advice is accept yourself for who you're really are, love yourself and understand other people and their situation.